​ស្វាគមន៍​កា​របើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​២

ផលិតផល​មី​ជាតិ​សូមស្វាគមន៍​ការ​វិលត្រឡប់​ចូលរៀន​វិញ​សម្រាប់​ប្អូន​ៗ​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​មួយ​ចំនួន​នា​រាជធានី​ភ្នំពេញ​ ​ក្នុង​ដំណាក់កាល​ទី​២​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​។​

​ក្នុង​ឱកាស​នេះ​ ​ផលិតផល​មី​ជាតិ​សូម​ចូលរួម​ត្រេកអរ​ ​និង​សាទរ​តាមរយៈ​ការចែក​ជូន​នូវ​កា​ដូ​ជា​កាតាប​មី​ជាតិ​ដ៏​ស្រស់​ស្អាត​សម្រាប់​ជា​ការ​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ទោះបីជា​សាលារៀន​បើក​ដំណើរ​វិញ​ក៏ដោយ​ ​យើង​ក៏​មិន​អាច​ភ្លេច​ថា​ជម្ងឺ​កូ​វី​ដ​១​៩​ ​នៅតែ​គំរាមកំហែង​នៅ​ពាសពេញ​ពិភពលោក​។​ ​ដូច្នេះ​សូម​ប្អូន​ៗ​ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់រូប​បន្ត​រក្សា​អនាម័យ​ ​និង​ការពារ​ខ្លួន​ពី​ជម្ងឺ​កូ​វី​ដ​១​៩​ ​ជាពិសេស​នា​ឱកាស​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​និង​ដាក់បិណ្ឌ​នេះ​ផង​ដែរ​។​

​មី​ជាតិ​ក៏​សូមជូនពរ​ដល់​ប្អូន​ៗ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រលង​នា​ពេល​ខាងមុខ​ទាំងអស់គ្នា​។​


ស្វាគមន៍ការវិលត្រឡប់ចូលរៀនវិញរបស់ប្អូនៗ

មីជាតិសូមស្វាគមន៍ការវិលត្រឡប់ចូលរៀនវិញរបស់ប្អូនៗដែលសិក្សានៅថ្នាក់៩ និងទី១២។ មីជាតិសូមចូលរួមត្រេកអរ និងសាទរតាមរយៈការចែកជូននូវកាដូជាកាតាបដ៏ស្រស់ស្អាតសម្រាប់ជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់។ សូមប្អូនៗ គ្រប់រូបបន្តការរក្សាអនាម័យ និងការពារខ្លួនពីជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ មីជាតិក៏សូមជូនពរដល់ប្អូនៗទទួលបានជោគជ័យក្នុងការប្រលងនាពេលខាងមុខទាំងអស់គ្នា។

Posted by មីជាតិ – Mee Chiet on Monday, September 7, 2020