ខ្លឹមសារផ្សព្វផ្សាយនៃព្រឹត្តិការណ៍ “ក្លិនអីហ្មឹង! ទាក់ទាញម្ល៉េះ!”

“ក្លិន​អី​ហ្មឹ​ង! ទាក់ទាញ​ម្ល៉េះ​!” ជា​សារ​មួយ​ប្រើ​ដើម្បី​ជា​ចម្ងល់​ និង​ទាក់ទាញ​សាធារណជន​ឲ្យ​ចាប់អារម្មណ៍​នូវ​ផលិតផល​ចំណីអាហារ​ថ្មី​ ដែល​ជា​ស្នាដៃ​ខ្មែរ​ ផលិត​ឡើង​សម្រាប់​ប្រជាជន​ខ្មែរ​។ ផលិតផល​នេះ​ គឺជា​ផលិតផល​មី​ក្រោម​ស្លាក​សញ្ញា​“មី​ជាតិ​” ដែល​ត្រូវ​បាន​ផលិត​ដោយក្រុម​ហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ ជា​ក្រុមហ៊ុន​ផលិត​“មី​ជាតិ​”ដ៏​ធំ​ និង​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​។ ផលិតផល​នេះ​ ត្រូវ​បាន​ផលិត​ឡើងជា​ចម្បង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម​ការ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន​ បច្ចេកវិទ្យា​ជប៉ុន​ និង​រួម​ជាមួយ​គ្រឿងផ្សំ​ក្នុង​ស្រុក​ និង​បរទេស​ដែល​មានគុណ​ភាព​ខ្ពស់​ ដូចជា​ប្រទេស​អូស្រ្តាលី​ សឹង​ហ្គា​ពួរ​ និង​ម៉ាឡេស៊ី​។

ព្រឹត្តិ​ការណ៍​ទម្លាយ​អាថ៌កំបាំង​ “ក្លិន​អី​ហ្មឹ​ង! ទាក់ទាញ​ម្ល៉េះ​!” ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ផ្សារ​ទំនើប​អ៊ី​អន២​ ជាន់ផ្ទាល់ដី​ពី​វេលា​ម៉ោង​ ៦.០០​ ល្ងាច​ ធ្វើឡើង​ដើម្បី​ស្រាយ​ចម្ងល់​ និង​បង្ហាញ​ជូន​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ឲ្យបាន​ស្គាល់​ច្បាស់​ពី​ផលិត​ថ្មី​មួយ​នេះ​។ ជាពិសេស​ទៅទៀត​ ព្រឹត្តិ​ការណ៍​នេះ​ ក៏​ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ​ទៅដល់​សាធារណជន​ ចំពោះ​ការចូលរួម​ទស្សន៍ទាយ​អំពី​ក្លិន​ផលិតផល​ក្នុង​វីដេអូ​លើ​ទំព័រ​ហ្វេ​សបុ​ករបស់​ DJ​ ណា​ណា​ ពិធីករ​ ជា​ សុវណ្ណា​រិទ្ធិ​ និង​តារា​សម្តែង​ សុខ​ សុ​ម៉ា​វត្តី​កាលពី​ពេល​ថ្មី​ៗនេះ​។

តាមរយៈ​ការចូលរួម​ឆ្លើយ​របស់​សាធារណជន​ទៅ​នឹង​សំណួរ​របស់​តារា​ទាំង​បី​ គឺ​មាន​អ្នកចូលរួម​ឆ្លើយ​សំណួរ​រហូតដល់​ទៅ​ប្រមាណ​ ២៩៧៥នាក់​។ ក្នុង​នោះ​ មាន​អ្នកឆ្លើយ​បាន​ត្រឹមត្រូវ​ និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការចូលរួម​ចំនួន​ ៨៩៦នាក់​ ហើយ​ឈ្មោះ​អ្នក​ទាំងនោះ​នឹង​បញ្ចូល​ក្នុង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​យក​ទូរស័ព្ទ​ដៃ​ Iphone​ 11​ Pro​ មួយ​គ្រឿង​ និង​កាមេរ៉ា​ Palaroid​ ៥គ្រឿង​។

ការ​ចាប់ឆ្នោត​ផ្សងសំណាង​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ DJ​ ណា​ណា​ និង​មានការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​សបុ​ក របស់​ DJ​ ណា​ណា​។ សម្រាប់​អ្នកឈ្នះ​រង្វាន់​ ក្រុមការងារ​មី​ជាតិ​នឹង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​សបុ​ក “មី​ជាតិ​” និង​ទាក់ទង​ដោយ​ផ្ទាល់​បន្ទាប់ពី​ការប្រកាស​លទ្ធផល​។ ក្រៅពី​ការ​ចាប់​រង្វាន់​ដ៏​ច្រើន​នេះ​ ក្នុង​កម្មវិធី​ ក៏​មានការ​កម្សាន្ត​ជាច្រើន​ ដូចជា​ ការ​សម្តែង​ដោយក្រុម​ក្មេង​ខ្មែរ​ ការ​សម្តែង​ក្បាច់គុន​ល្បុក្កតោ​ និង​ការ​លេង​ហ្គេម​សប្បាយ​ៗជាច្រើន​ទៀតផង​ដែរ​។

យុទ្ធនា​ការណ៍​ “ក្លិន​អី​ហ្មឹ​ង! ទាក់ទាញ​ម្ល៉េះ​!” ជា​ការ​ផ្សព្វផ្សាយ​មួយ​របស់​ក្រុមហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ ដែល​ជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ដ៏​ធំ​ និង​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​។ យុទ្ធនា​ការណ៍​នេះ​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ចាប់ពី​ពាក់កណ្តាល​ខែតុលា​ តាមរយៈ​សិល្បករ​ ពិធីករ​ បុគ្គល​មាន​ប្រជាប្រិយ​ភាព​ ការ​ដាក់​ស្លាក​ផ្សព្វផ្សាយ​នៅ​ទី​សាធារណៈ​ និង​ការ​តាំង​បង្ហាញ​ចាន​យក្ស​អាថ៌កំបាំង​នៅ​តាម​ផ្សារ​ធំៗ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។

គូស​បញ្ចាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ រោងចក្រ​ផលិតផល​មួយ​នេះ​ ក៏បាន​ធ្វើ​កា​រស​ម្ភា​ធក្រោម​ស្លាក​សញ្ញា​ “មី​ជាតិ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​ សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ និង​ប្រជាពលរដ្ឋ​ជាច្រើន​ ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ភូមិ​ត្រពាំង​ពោធិ​ សង្កាត់​គោ​ករ​ការ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។

ក្រោម​ពាក្យស្លោក​ថា​ “មី​ជាតិ​ ស្នាដៃ​ខ្មែរ​ រសជាតិ​ខ្មែរ​” មី​ជាតិ​ ត្រូវ​បាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស​ គឺ​រសជាតិ​ខគោ​ រសជាតិ​សាច់​ជ្រូក​ចិញ្រ្ចាំ​ និង​រសជាតិ​ស៊ុប​មាន់​ ដែល​រសជាតិ​ទាំង​បី​នេះ​ ត្រូវ​បាន​ឆ្លងកាត់​ការ​ពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត​ ដើម្បីឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ​ និង​ការ​ពេញនិយម​របស់​ប្រជាជន​ខ្មែរ​។ ការ​រួមផ្សំ​ជាមួយ​ម៉ាស៊ីន​ជប៉ុន​ បច្ចេកវិទ្យា​ជប៉ុន​ ម្សៅ​ពី​បរទេស​ និង​គ្រឿងផ្សំ​បែបផែន​ខ្មែរ​ គឺជា​គុណ​តម្លៃ​ ដែល​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​នូវ​គុណភាព​ អត្ថ​ប្រយោជន៍​ និង​រសជាតិ​ដើម្បី​ខ្មែរ​។

ក្រុមហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ ជា​ក្រុមហ៊ុន​ផលិត​“មី​ជាតិ​” សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់​ ចូលរួម​គាំទ្រ​ផលិតផល​ស្នាដៃ​ខ្មែរ​ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​។ គ្មាន​អ្នកណា​ គាំទ្រ​ផលិតផល​ខ្មែរ​ក្រៅពី​ខ្មែរ​នោះ​ទេ​។ ដូច្នេះ​ ដើម្បី​ការ​រីកចម្រើន​របស់​ខ្មែរ​ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ​ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ​ យើង​ជា​កូនខ្មែរ​ត្រូវ​គាំទ្រ​ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​។ យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​៕