​មី​ជាតិ​ចូលរួម​កម្មវិធី​ចុះ​ពិនិត្យ​ ព្យាបាល​ ​និង​អប់រំ​សុខភាព​នៅ​សាលា​ដូង​

​មី​ជាតិ​ ​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ចុះ​ពិនិត្យ​ព្យាបាល​ ​និង​អប់រំ​សុខភាព​ប្រជាជន​ ​និង​សិស្សានុសិស្ស​នៅ​សាលា​ដូង​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ដែល​សកម្មភាព​នេះ​រៀបចំ​ដោយ​សមាគម​អ្នកវិទ្យាសាស្ត្រ​វេជ្ជ​សា​ស្រ្ត​កម្ពុជា​។​ ​នៅ​ក្នុង​ឱកាស​នេះ​ ​ក្រុមហ៊ុន​ក៏បាន​ចែក​ជូន​មី​ជាតិ​ ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​ ​និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​នេះ​មាន​គោលបំណង​ជា​រួម​ដូចជា​ ​១​. ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្រីក្រ​លើ​ភ្មំ​គី​រី​រម្យ​ ​ដែល​មាន​ ​២​ភូមិ​ ​ឫ​ប្រហែល​ ​២​១​០​ ​គ្រួសារ​ ​និង​ ​២​. ​អប់រំ​សុខភាព​ប្រជាជន​។​

​ជាង​នេះ​ទៅទៀត​ ​កម្មវិធី​ក៏បាន​ក្រើន​រំលឹក​ដល់​ប្រជាជន​អោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ក្នុង​ការ​ឆ្លង​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​១​៩​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​អនាម័យ​ដូចជា​ ​លាងដៃ​អោយ​បាន​ញឹកញាប់​ ​និង​ពាក់​ម៉ាស់​បើ​ចាំបាច់​។