​អប​អរសាទរ​ “​ទិវា​ពិភពលោក​នៃ​អ្នកបរិច្ចាគ​ឈាម​ ​២០២០”

​ការ​ផ្តល់​អំណោយ​ឈាម​ ​តាម​ការ​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ ​គឺ​ជាកុសល​ ​និង​ការ​ផ្តល់​សេចក្តី​ស្រលាញ់​ដល់​មនុស្សជាតិ​ ​។​ ​អត្ថប្រយោជន៍​នៃ​ការ​បរិច្ចាគ​ឈាម​រួម​មាន​ ​ការ​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ជ​ម្ងី​មហារីក​នានា​ ​ការ​កាត់បន្ថយ​កំហាប់​ឈាម​ ​និង​ការ​លើស​ជាតិ​ដែក​ ​ដែល​ធ្វើ​អោយ​ប៉ៈ​ពាល់​ដល់​ថ្លើម​និង​លំពែង​ ​និង​ជាពិសេស​ជួយ​បង្កើន​សុខភាព​បេះដូង​ ​និង​បន្ថយ​ការ​ឡើង​ទម្ងន់​យ៉ាង​មានប្រសិទ្ធិភាព​។​

​ការពិត​អំពី​ការ​បរិច្ចាគ​ឈាម​ ​ដែល​អ្នក​គួរ​ដឹង​៖​

• ​មនុស្ស​ពេញវ័យ​ជាមធ្យម​មាន​ឈាម​ប្រហែល​ ​៤​.​៥​ – ​៥​.​៥​លីត្រ​ ​នៅ​ក្នុង​រាងកាយ​
• ​ការ​ផ្តល់​ឈាម​ម្តង​ ​អាច​ជួយសង្គ្រោះ​ជីវិត​បាន​ដល់ទៅ​ ​៣​ ​នាក់​
• ​ថ្ងៃ​ទី​ ​១​៤​ ​មិថុនា​ ​ជា​ទិវា​ពិភពលោក​នៃ​អ្នកបរិច្ចាគ​ឈាម​
• ​បុរស​ ​ឬ​ស្ត្រី​ ​អាច​ចាប់ផ្តើម​ផ្តល់​ឈាម​ចាប់ពី​អាយុ​ ​១​៨​ឆ្នាំ​ ​ដល់​ ​៦​០​ឆ្នាំ​
• ​អ្នក​អាច​បរិច្ចាគ​ឈាម​បាន​ចាប់ពី​ទម្ងន់​ពី​ ​៤​៥​ ​គីឡូក្រាម​ ​ឡើង​ទៅ​
• ​ការ​បូមឈាម​ចំណាយ​ពេល​មិន​លើស​ពី​ ​១​០​ – ​១​៥​នាទី​
• ​ម្ជុល​បូមឈាម​ ​គឺ​ប្រើ​បាន​តែម្តង​គត់​ ​និង​ប្រើ​ចំពោះ​មនុស្ស​តែម្នាក់​ ​ប៉ុណ្ណោះ​
• ​អ្នក​អាច​ផ្តល់​ឈាម​បាន​ម្តង​ត្រឹមតែ​ ​៤​៥​០​មី​លី​លីត្រ​
• ​ការ​ផ្តល់​ឈាម​មិន​ប៉ះពាល់​សុខភាព​ ​ឬក៏​បង្ក​គ្រោះថ្នាក់​អ្វី​ទេ​
• ​​បុរស​អាច​ផ្តល់​ឈាម​បាន​រៀងរាល់​ ​៣​ ​ខែ​ ​ម្តង​ ​រីឯ​ ​ស្ត្រី​អាច​ផ្តល់​ឈាម​បាន​រៀងរាល់​ ​៤​ខែ​ ​ម្តង

​ចូលរួម​ជួយសង្គ្រោះ​ជីវិត​ ​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា​ ! ​អប​អរសាទរ​ “​ទិវា​ពិភពលោក​នៃ​អ្នកបរិច្ចាគ​ឈាម​ ​១​៤​ ​មិថុនា​”!

World Blood Donor Day 2020

ការជួយសង្គ្រោះជីវិត គឺការបរិច្ចាគឈាមទាំងអស់គ្នា! សាទរ “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា”Donate Blood, Save The Life! Happy World Blood Donor Day 14 June!#OFL #Onefraternity

Posted by មីជាតិ – Mee Chiet on Saturday, June 13, 2020