​ដំណើរ​នៃ​ការលូតលាស់​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន​ O​F​L

​ក្រុមហ៊ុន​ ​One​ ​Fraternity​ ​ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី ​“​ដំណើរ​នៃ​ការលូតលាស់​របស់​ក្រុមហ៊ុន​” ​នៅ​ថ្ងៃ​ទី​ ​៥​ ​ខែ​មិថុនា​ឆ្នាំ​ ​២​០​២​០​ ​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​ ​ដោយមាន​ការចូលរួម​ពី​ក្រុម​ការងារ​ថ្នាក់​គ្រប់គ្រង​កណ្តាល​ ​និង​ជាន់ខ្ពស់​ប្រមាណ​ជិត​ ​១​០​០​ ​នាក់​មកពី​ផ្នែក​ផ្សេងៗ​នៃ​ក្រុមហ៊ុន​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្ហាញ​ជូន​អ្នកចូលរួម​អំពី​យុទ្ធសាស្ត្រ​ក្នុង​ការផ្លាស់ប្តូរ​ទៅ​រកការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន​។​ ​ជាង​នេះ​ទៅទៀត​ ​សិក្ខាសាលា​ក៏បាន​បង្ហាញ​ពី​របៀប​ដែល​ថ្នាក់​ដឹកនាំ​កំពូល​កសាង​នូវ​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ពិតប្រាកដ​ ​ចាប់តាំង​ពី​ផ្នត់គំនិត​ភាពជា​អ្នកដឹកនាំ​ ​រហូតដល់​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​។​

​លោក​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ O​F​L​ ​មានប្រសាសន៍ថា​ “​សិក្ខាសាលា​នេះ​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​ការងារ​ ​និង​អ្នកចូលរួម​ទាំងអស់​ ​ដើម្បី​ទទួល​បាន​នូវ​គំនិត​ ​និង​យុទ្ធ​សា​ស្រ្ត​អាជីវកម្ម​ដ៏​មានប្រសិទ្ធិភាព​”​។​

​ដើម្បី​ពង្រឹង​សមត្ថភាព​បុគ្គលិក​ ​ក្រុមហ៊ុន​ O​F​L​ ​មាន​គោលដៅ​ក្នុង​ការរៀបចំ​សិក្ខាសាលា​និង​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ជាច្រើន​ទៀត​ដល់​បុគ្គលិក​។