កិច្ច​សម្ភាសន៍​របស់​មី​ជាតិ​លើ​ប្រធាន​បទ​ “​បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​១​៩​នៅ​កម្ពុជា​”

​​ក្រុមហ៊ុន​មី​ជាតិ​ ​មាន​កិត្តិយស​ដែល​ត្រូវ​បាន​ ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ (​ទ​ទក​) ​ធ្វើការ​សម្ភាស​ផ្សាយ​ផ្ទាល់​ពិសេស​ ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​ថ្មីៗ​ប្រចាំថ្ងៃ​ ​លើ​ប្រធាន​បទ​ ” ​បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​១​៩​នៅ​កម្ពុជា​” ​ជាមួយ​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ ​ក្រុមហ៊ុន​ ​ONE​ ​MORE​ ​MANUFACTURING​ ​CO​., ​L​T​D​. (​មី​ជាតិ​) ​នៅ​រោងចក្រ​ផលិត​មី​ជាតិ​។​

​ជាក់ស្តែង​ ​នៅ​ខណៈ​ពេល​ដែល​កម្ពុជា​ ​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូ​វឺ​ដ​១​៩​ ​មី​ជាតិ​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​ធ្វើជា​ស្បៀង​បម្រុង​របស់​ប្រជាជន​កម្ពុជា​។​

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​នេះ​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​បានឲ្យ​ដឹង​ថា​ “​មី​ជាតិ​មិន​ត្រឹមតែ​បង្កើន​ខ្សែ​សង្វាក់​ផលិតកម្ម​ទ្វេ​ដង​ក្នុងមួយថ្ងៃ​ ​ជាង​នេះ​ទៅទៀត​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ទិញ​លក់​សម្រាប់​ស្ថានការណ៍​ចំពោះមុខ​។​ ​មី​ជាតិ​ត្រៀម​រួចជាស្រេច​នូវ​វត្ថុធាតុដើម​ដែល​មាន​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​នាំចូល​ពី​បរទេស​រួម​មាន​ ​ប្រទេស​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ថៃ​ជាដើម​។​”

​ជា​កិច្ច​បញ្ចប់​នូវ​បទសម្ភាសន៍​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​សូម​ថ្លែង​អំណរគុណ​ទៅដល់​អតិថិជន​ទាំងអស់​ដែល​គាំទ្រ​ផលិតផល​មី​ជាតិខ្មែរ​ ​ព្រមទាំង​អរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​គ្រប់ជាន់ថ្នាក់​ដែល​បាន​ចូលរួម​សហការ​ធ្វើឲ្យ​ដំណើរការ​ផលិត​ ​និង​ការចែក​ចាយ​បាន​រលូត​និង​ប្រសើរ​។​

​រីករាយ​ទស្សនា​វីដេអូ​កិច្ច​សម្ភាសន៍​ខាងក្រោម​៖

បទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា

ក្រុមហ៊ុនមីជាតិ មានកិត្តិយសដែលត្រូវបាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ធ្វើការសម្ភាសផ្សាយផ្ទាល់ពិសេស ក្នុងកម្មវិធីព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃ លើប្រធានបទ " បច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា" ជាមួយ លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. (មីជាតិ) នៅរោងចក្រផលិតមីជាតិ។

Posted by មីជាតិ – Mee Chiet on Tuesday, April 28, 2020