វគ្គ​បណ្តុះបណ្តាល​ការយល់​ដឹង​អំពី​ផលិតផល​បាន​ផ្តល់​ជូន​បុគ្គលិក​នូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ

ក្រុមហ៊ុន​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់ ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការយល់​ដឹង​អំពី​ផលិតផល​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​០​ ​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​ ​ដោយមាន​ការចូលរួម​ពី​បុគ្គលិក​ផ្នែក​លក់​ ​ផ្នែក​ទី​ផ្សារ​ ​និង​ផ្នែក​កិច្ច​ការសាធារណៈ​និង​ទំនាក់ទំនង​ប្រមាណ​ ​១​០​០​ ​នាក់​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ ​មាន​គោលបំណង​ផ្តល់​ការយល់​ដឹង​សំខាន់​ៗ​ដល់​និ​យោ​ជិ​ក​ទាក់ទង​នឹង​ការយល់​ដឹង​អំពី​ផលិតផល​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​នៃ​កា​រលក់​ ​ផ្នែក​ទី​ផ្សារ​ ​និង​ការ​ទំនាក់ទំនង​។​ ​

នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ក្រៅពី​បាន​ស្តាប់​នូវ​ការ​ធ្វើ​បទ​បង្ហាញ​ ​និង​ការ​លើកយក​ឧទាហរណ៍​ជាក់ស្តែង​មក​បង្រៀន​ពីសំណាក់​អ្នកជំនាញ​ និ​យោ​ជិ​ក​ដែល​ចូលរួម​ក៏បាន​យល់​ដឹង​យ៉ាង​ច្បាស់​ពី​តម្លៃ​នៃ​មេរៀន​ ​ដែល​រួម​មាន​
សង្វាក់​ផលិតកម្ម​ ​ការធានា​គុណភាព​ផលិតផល​ ​និង​យុទ្ធសាស្ត្រ​នៃ​កា​រលក់​។​ ​នៅ​ចុង​បញ្ចប់​នៃ​វគ្គ​នីមួយៗ​បុគ្គលិក​ដែល​ចូលរួម​ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​សួរ​សំណួរ​ទាក់ទង​នឹង​ប្រធាន​បទ​។​

លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​ONE​ ​MORE​ ​MANUFACTURING​ ​CO​., ​L​T​D​ ​បាន​មានប្រសាសន៍ថា​“​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ពិតជា​ផ្តល់​នូវ​ឱកាស​ដ៏​ពិសេស​សម្រាប់​និ​យោ​ជិ​ក​ ​ក្នុង​ការ​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​អំពីអ្វី​ទៅជា​ ​ការយល់​ដឹង​ផ្នែក​ផលិតផល​។​ ​លោក​បន្ថែម​ថា​ “​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​របៀប​ដែល​អ្នកជំនាញ​ធ្វើការ​បង្ហាញ​ ​និង​ចែកចាយ​ចំណេះ​ដឹង​ ​ព្រមទាំង​រូបភាព​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ ​ដែល​អ្វី​ទាំងនេះ​ពិតជា​មានប្រយោជន៍​សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់យើង​” ​។​

​លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​យកចិត្តទុកដាក់​ ​ហើយ​បន្ត​មានប្រសាសន៍ថា​ “​អ្នក​ទាំងអស់គ្នា​ពិតជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធានា​នូវ​គុណភាព​ផលិតផល​របស់យើង​ ​ដែល​នេះ​ហើយ​ជា​កត្តា​លី​ករ​ជំរុញ​ឲ្យ​បេសកកម្ម​យើង​ទទួល​បាន​ជោគជ័យ​ជានិច្ច​យ៉ាងណាមិញ​ ​សូម​ថែ​រក្សាខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​ ​មាន​សុវត្ថិភាព​និង​មាន​សុខភាព​ល្អ​” ​។​

ទន្ទឹម​នឹង​នេះ​ ​ដើម្បី​ធានា​ការ​ការពារ​ខ្លួន​ក្នុង​កំឡុង​ពេល​រាតត្បាត​នៃ​វី​រុ​ស​កូ​វី​ដ​ ​១​៩​ ​ការ​អនុវត្ត​គោលការណ៍​សុវត្ថិភាព​ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ​ ​ដូចជា​ការរៀបចំ​អង្គុយ​ (​៥​ ​នាក់​ប៉ុណ្ណោះ​ ​ក្នុង​ ​១​តុ​) ​ស​ម្អា​តដៃ​អោយ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​ឬ​ប្រើ​អាល់កុល​លាងដៃ​ដែល​បាន​ផ្តល់​ជូន​ ​និង​កា​រពាក់​ម៉ា​ស​ជាប់​ជានិច្ច​ ​។​