កម្មវិធីសប្បុរសធម៌ “អំណោយផ្តល់ភាពកក់ក្តៅ”
មីជាតិ សហការជាមួយវីតាល់ រៀបចំកម្មវិធីសប្បុរសធម៌ «អំណោយផ្តល់ភាពកក់ក្តៅ» កាលពីថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណសួនច្បារវត្តបទុមវត្តី ដោយចែកជូន មីជាតិ វីតាល់ អង្ករ អាវរងារ ភួយ ថ្នាំសង្កូវ និងថវិកាមួយចំនួន ជូនប្រជាជនក្រីក្រ គ្មានផ្ទះសម្បែង ប្រមាណ ៣៥០នាក់ ក្នុងរាជធានីភ្នំពេញ ដែលភាគច្រើន ជាអ្នកប្រកបរបរបន្តិចបន្តួចដូចជាអ្នកធាក់ស៊ីក្លូ អ្នកថ្លឹងគីឡូ អ្នកអនាម័យជាដើម។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុនមីជាតី និងវិតាល់ បានមានប្រសាសន៍ថា នេះ ជាលើកទី៤ហើយ ដែលក្រុមហ៊ុនបានប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណង ពង្រឹងវប្បធម៌ចែករំលែកជូនគ្នា ទៅវិញទៅមក ក្នុងគោលការណ៍ ស្រលាញ់រាប់អាន ផ្ដល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ។ ក្រៅពីនេះកម្មវិធីនេះធ្វើឡើងដើម្បីផ្ដល់ភាពកក់ក្ដៅ ដល់អ្នកខ្សត់ខ្សោយ គ្មានទីជម្រកសមរម្យឲ្យមានក្តីសង្ឃឹម ដើម្បីជម្នះឧបសគ្គ ក្នុងការរស់នៅប្រចាំថ្ងៃ។