មី​ជាតិ​ ​Drive​ ​T​h​ru ​ត្រលប់​មក​ម្តងទៀត​ហើយ​ ដោយគ្រាន់តែជិះកាត់ចូលទិញ

ងាយ​ៗ​ ​ជិះ​កាត់​ ​ចូល​ទិញ​ ​មិន​ចាំបាច់​ចុះ​ពី​យានយន្ត​ ​និង​ចូលរួម​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​

​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​រៀបចំ​កម្មវិធី​ ​Drive​ ​T​h​ru ​សារ​ជាថ្មី​ម្តងទៀត​ដើម្បី​សម្រួល​ទៅដល់​ការ​ជាវ​មី​ជាតិ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​អតិថិជន​គ្រាន់តែ​ជិះ​កាត់​ស្តង់​មី​ជាត​ ​និង​បញ្ជាទិញ​ដោយ​មិន​ចាំបាច់​ចុះ​ពីលើ​យានយន្ត​នោះ​ទេ​។​ ​កម្មវិធី​នេះ​ ​ប្រព្រឹត្តទៅ​នៅ​បរិវេណ​ទីក្រុង​រណប​អភិវឌ្ឍន៍​បឹង​កក់​ ​លើ​មហាវិថី​ស៊ី​ធី​សេន​ធឺ​រ​ជិត​ផ្សារ​ទំនើប​អ៊ី​ដិ​ន​ហ្គាដិ​ន​ ​រាល់ថ្ងៃ​ព្រហស្បតិ៍​ ​សុក្រ​ ​សៅរ៍​ ​វេលា​ម៉ោង​ ​៨​.​០​០​ ​ដល់​១​៨​.​០​០​ ​ដែល​មានកាល​បរិ​ច្ចេ​ទ​ដូច​ខាងក្រោម​៖​

• ​ថ្ងៃ​ទី​ ​១​២​ ​ដល់​ ​១​៤​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​១​ (​រាល់ថ្ងៃ​ព្រហស្បតិ៍​ ​សុក្រ​ ​សៅរ៍​)
• ​ថ្ងៃ​ទី​ ​១​៩​ ​ដល់​ ​២​១​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​១​ (​រាល់ថ្ងៃ​ព្រហស្បតិ៍​ ​សុក្រ​ ​សៅរ៍​)
• ​ថ្ងៃ​ទី​ ​២​៦​ ​ដល់​ ​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​១​ (​រាល់ថ្ងៃ​ព្រហស្បតិ៍​ ​សុក្រ​ ​សៅរ៍​)

​ដោយ​សង្កេតឃើញ​ពី​តម្រូវ​ការ​នៃ​ការ​ជាវ​មី​ជាតិ​ជាច្រើន​តាមរយៈ​ការ​ក​ម៉្មុង់​នៅ​លើ​ទី​ផ្សារ​ ​និង​តាម​បណ្តាញ​សង្គម​របស់​មី​ជាតិ​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​បង្ក​ជា​ភាព​ងាយស្រួល​ដល់​អតិថិជន​មី​ជាតិ​ទាំងអស់​ក្នុង​ការ​ជាវ​មី​ជាតិ​ ​ដោយ​ចំណេញពេលវេលា​ ​និង​មាន​សុវត្ថិភាព​ ​ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ការពារ​ខ្លួន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​

​កម្មវិធី​ “​Drive​ ​T​h​ru” ​ឬ​ “​ជិះ​កាត់​ ​ចូល​ទិញ​” ​ប្រព្រឹត្តទៅ​ក្នុង​រូបភាព​ងាយ​ៗ​ ​ដោយ​អតិថិជន​គ្រាន់តែ​បើក​កាត់​ស្តង់​លក់​មី​ជាតិ​នៅ​ទីតាំង​ដែល​បាន​កំណត់​ ​និង​មិន​ចាំបាច់​ចុះ​ពី​យានយន្ត​នោះ​ទេ​ ​គឺ​គ្រាន់តែ​ឈប់ចត​ក្បែរ​ស្តង់​មី​ជាតិ​ ​និង​ប្រាប់​នូវ​ចំនួន​បរិមាណ​នៃ​ការ​ជាវ​ ​ភ្លាម​នោះ​ភ្នាក់ងារ​លក់​មី​ជាតិ​នឹង​រៀបចំ​យក​ជូន​ដល់​យានយន្ត​។​

​មី​ជាតិ​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​ជា​ស្បៀងអាហារ​បម្រុង​ងាយស្រួល​ក្នុង​ការ​ច​ម្អិ​ន​ ​និង​រក្សាទុក​ ​ដែល​និយម​ប្រើប្រាស់​សឹង​គ្រប់ពេល​វេលា​ ​ហើយ​ជាពិសេស​នោះ​ក្នុង​កាលៈទេសៈ​អាសន្ន​ជាច្រើន​ ​ដូចជា​អំឡុង​ពេល​គ្រោះ​ទឹកជំនន់​ ​និង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​មី​ជាតិ​ ​ជា​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់​ក្នុងស្រុក​ ​និង​តែង​យកចិត្តទុកដាក់​លើ​សុខុមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​ក្នុង​កាលៈទេសៈ​នេះ​ ​ក្រុមហ៊ុន​មី​ជាតិ​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​យកចិត្ត​ទុក​លើ​សុខភាព​ ​និង​រក្សា​អនាម័យ​ឲ្យបាន​ភ្ជាប់​ផ្ជួ​ន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​១​៩​។​ ​មី​ជាតិ​ ​សូម​បួងសួង​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ​។​