​មី​ជាតិ​ប្តូរ​រូបរាង​ថ្មី​កាន់តែ​ស្អាត​ ​កាន់តែ​រឹង​មាំ​ ​កាន់តែ​ឆ្ងាញ់

ផលិតផល​មី​ជាតិ​ ​បាន​ផ្លាស់ប្តូរ​រូបរាង​កេស​ថ្មី​ជាមួយនឹង​ការរចនា​ស្រស់​ស្អាត​ ​រឹង​មាំ​ ​និង​គុណភាព​កាន់តែ​ប្រសើរ​ ​ដើម្បី​ផ្គត់​ផ្គង​ទី​ផ្សារ​កម្ពុជា​ក្នុងនាម​ជា​ផលិតផល​ខ្មែរ​ ​ដែល​មានការ​ពេញ​និយម​ ​និង​ទទួលស្គាល់​ពី​ប្រជាជន​ខ្មែរ​ទាំង​កា​រវេច​ខ្ចប់​ ​គុណភាព​ ​និង​រសជាតិ​។​

​កេស​ថ្មី​មី​ជាតិ​ ​ត្រូវ​បាន​ដាក់​ចរាចរ​ក្នុង​ទី​ផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នេះ​តទៅ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ ​និង​បង្ក​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ដល់​ប្រជាជន​កម្ពុជា​។​ ​កេស​ថ្មី​នេះ​ ​ត្រូវ​បាន​ផលិត​ដោយ​វត្ថុធាតុដើម​ដែល​មានគុណ​ភាព​ខ្ពស់​ ​ដើម្បី​ធានា​នូវ​ភាព​រឹង​មាំ​ ​រក្សា​សភាព​ដើម​ ​រក្សា​នូវ​គុណភាព​ ​និង​រក្សា​ភាព​ស្រស់​នៃ​ផលិតផល​ ​ដែល​ធ្វើឲ្យ​រសជាតិ​កាន់តែ​ប្រសើរ​។​

​កេស​ថ្មី​នេះ​ ​បាន​រចនា​ក្នុង​រូបភាព​ពណ៌​ការ៉ុត​ ​ដែល​ជា​ពណ៌​តំណាង​ផលិតផល​មី​ជាតិ​ ​និង​មាន​ទំហំ​តូច​ជាង​មុន​ ​ដែល​បង្ក​ជា​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ ​និង​រក្សាទុក​ជាមួយនឹង​បរិមាណ​២​៤​កញ្ចប់​ក្នុង​មួយ​កេស​ ​និង​មាន​តម្លៃ​ត្រឹមតែ​១​៦​០​០​០​រៀល​ក្នុង​មួយ​កេស​សម្រាប់​គ្រប់​រសជាតិ​។​ ​ចំណែក​ ​លក្ខណៈ​សម្គាល់​របស់​រសជាតិ​នីមួយៗ​ ​គឺ​មាន​ពណ៌​តំណាង​ ​រូប​កញ្ចប់​ផលិតផល​ ​និង​អក្សរ​បញ្ជាក់​អំពី​រសជាតិ​នីមួយៗ​នៅ​លើ​កេស​។​

​មី​ជាតិ​ ​ជា​ប្រភេទ​មី​កញ្ចប់​ឆ្អិន​ស្រាប់​ផលិត​ឡើង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ស្របតាម​ស្តង់​ដារ​អន្តរជាតិ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ ​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ពី​ប្រទេស​ជប៉ុន​។​ ​មី​ជាតិ​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​មី​ជាតិ​ ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សមាជិក​នៃ​សមាគម​ន៍​មី​កញ្ចប់​ឆ្អិន​ស្រាប់​ពិភពលោក​នៃ​ប្រទេស​ជប៉ុន​ ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។​

​មី​ជាតិ​ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​វត្ថុធាតុដើម​មានគុណ​ភាព​ខ្ពស់​ ​ដែល​សម្រិតសម្រាំង​ទាំង​ក្នុងស្រុក​ ​និង​នាំចូល​ពី​ប្រទេស​អូស្ត្រាលី​ ​សិង្ហបុរី​ ​ថៃ​ ​និង​ម៉ាឡេស៊ី​។​ ​មី​ជាតិ​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ធម្មជាតិ​ ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ចំពោះ​សុខភាព​។​ ​មី​ជាតិ​ ​ត្រូវ​បាន​ផលិត​ ​និង​វេច​ខ្ចប់​ក្នុង​កន្លែង​បិទ​ជិត​ ​និង​មាន​អនាម័យ​ខ្ពស់​។​ ​គ្រប់​ដំណាក់កាល​នៃ​ខ្សែ​សង្វាក់​ផលិតកម្ម​ ​ប្រព្រឹត្ត​ឡើង​ដើម្បី​ធានា​បាន​នូវ​គុណភាព​ល្អ​បំផុត​ ​និង​រស​ជាតិខ្មែរ​ពិតៗ​៕​