​តើ​អ្នកដឹង​ទេ​ ​កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អ្វីខ្លះ​?

​បើ​គិត​មក​ដល់ពេល​បច្ចុប្បន្ននេះ​ ​កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន​ ​៨​ ​ហើយដែល​បាន​ចុះបញ្ជី​ដោយ​អង្គការ​ ​យូ​ណេស្កូ ​ដែល​ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី​ ​៣​ ​និង​សម្បត្តិ​វប្បធម៌​អរូបី​ ​៥​ ​៖

• ​តំបន់​អង្គរ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១​៤​ ​ធ្នូ​ ​១​៩​៩​២​
• ​របាំ​ព្រះរាជទ្រព្យ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧​ ​វិច្ឆិកា​ ​២​០​០​៣​
• ​ប្រាសាទ​ព្រះវិហារ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧​ ​កក្កដា​ ​២​០​០​៧​
• ​ល្ខោន​ស្រមោល​ស្បែក​ធំ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២​៥​ ​វិច្ឆិកា​ ​២​០​១​៥​
• ​ល្បែង​ទាញព្រ័ត្រ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២​ ​ធ្នូ​ ​២​០​១​៥​
• ​ចាប៉ី​ដង​វែង​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​ត្រូវ​ការសង្គ្រោះ​បន្ទាន់​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៣​០​ ​វិច្ឆិកា​ ​២​០​១​៦​
• ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​៖​ ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៨​ ​កក្កដា​ ​២​០​១​៧​
• ​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​ត្រូវ​ការសង្គ្រោះ​បន្ទាន់​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២​៨​ ​វិច្ឆិកា​ ​២​០​១​៨​

ប្រភព​ពី​៖​ ​h​t​t​p​://​w​w​w​.​m​c​f​a​.​go​v​.k​h​/